
Srey Leak
· 2019-07-26
អ្នកគាំទ្រកីឡាករ ឡៅ ចិត្រា ម្នាក់ជិះម៉ូតូជាង ១៣គីឡូ មកមើលចុងក្រោយ
#កីឡាអន្តរជាតិ# #អ្នកគាំទ្រកីឡាករ# #កីឡា# #ឡៅ ចិត្រា#
0
គាំទ្រកីឡាករ ឡៅ ចិត្រា ម្នាក់ខំជិះម៉ូតូចម្ងាយផ្លូវជាង ១៣គីឡូម៉ែត្រ មកមើលតែចុងក្រោយខកចិត្ត ព្រោះបានទស្សនាតែបន្តិចប៉ុណ្ណោះកីឡាករថៃសន្លប់បាត់ហើយ កាលពីថ្ងៃសៅរ៍ ទី២០ ឆ្នាំ២០១៩ កន្លងទៅនេះ។
លោក ណយ ចាន់ណាត បានឲ្យដឹងថា ខ្លួនជាអ្នកគាំទ្រប្រដាល់ម្នាក់នៅកម្ពុជា ជាពិសេសគឺគាំទ្រ ឡៅ ចិត្រា សិស្សគុនមកពីឆត្រយោង ៩១១ នេះតែម្ដង។ រាល់ការប្រកួតរបស់កីឡាកររូបនេះ លោកតែងតែចំណាយពេលតាមដានជានិច្ច ប៉ុន្តែមិនដែលបានមកមើល Idol ផ្ទាល់ដូចកាលប្រកួតនៅ TV5 នាថ្ងៃសៅរ៍សប្ដាហ៍មុននេះទេ។បុរសវ័យ៣៧ឆ្នាំរូបនេះបន្ថែមទៀតថា ចំណុចដែលខ្លួនពេញចិត្ត តែងតែគាំទ្រ ចិត្រា នោះគឺ «កែងពិឃាដ» របស់គេតែម្ដង បើសិនដៃគូប្រហែស ឬមិនចាប់អារម្មណ៍នោះទេគឺដឹងតែដេកហើយ។ ប៉ុន្តែអ្វីដែលសោកស្ដាយបំផុតរបស់អ្នកគាំទ្រមកពីខេត្តកណ្ដាលរូបនេះមកយឺត និងមិនបានមើលពេញភ្នែកនោះទេគឺដៃគូ ចិត្រា សន្លប់ក្នុងទឹកទី២បាត់ ស្ដាយស្ទើរបោកខ្លួន។រំលឹកដែរថា លោក ណយ ចាន់ណាត មកគាំទ្រកីឡាករ ឡៅ ចិត្រា ប្រកួតជាមួយថៃ Phet Thong កាលពីថ្ងៃសៅរ៍ ទី២០ ខែកក្កដា ២០១៩ នៅសង្វៀន TV5។ ពេលនោះដែរ ចិត្រា ផ្ដួលអ្នកលេងគុនថៃឲ្យសន្លប់ក្រោមផ្លែងកែងបត់ឆ្វេងក្នុងទឹកទី២៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់