បង្ហោះផ្សាយ

ខ្មែរ

YONG FANG

· 2019-04-14

Barcelona ​ទុក​ជើង​កីឡាករ​ទាំង​អស់​យប់មិញ ចាំ​ទទួល Man Utd

0

ក្នុងការប្រកួត La Liga ទល់ Huesca ក្រុម FC Barcelona ទុកជើងកីឡាករសំខាន់ទាំងអស់ ទើបបានជាលទ្ធផលបញ្ចប់ទៅត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះ។

លោក Ernesto Valverde មិនបារម្ភចំពោះក្របខណ្ឌ La Liga ឡើយ ព្រោះពួកគេបានដាច់ពិន្ទុច្រើនពីក្រុមលេខ២ Atletico Madrid ទៅហើយ។ ដោយសប្ដាហ៍ទី៣២នេះ ពួកគេដាច់ពិន្ទុដល់ទៅ៩ពិន្ទុឯណោះ។ ដូច្នេះហើយការប្រកួតទល់ក្រុម Man Utd ជើងទី២ នៅក្របខណ្ឌ UEFA Champions League ទើបជារឿងសំខាន់បំផុត។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៧ខែមេសាឆ្នាំ២០១៩ខាងមុខនេះ។

ក្រុមអ្នកមានបុណ្យបានទុកជើងកីឡាករសំខាន់ទាំងអស់ ដោយពួកគេនឹងផ្តោតខ្លាំងទល់ក្រុមបិសាចក្រហម។ ប្រធានក្រុម Lionel Messi ក៏តម្រូវឱ្យសម្រាកដែរ ត្បិតអីរូបគេបានរងរបួសស្រាប់កាលពីជើងទី១ ដោយត្រូវ១កែងរបស់ Smalling ។ យ៉ាងណាមិញនៅជើងទី២នេះ អាចបានលេង១០០% ព្រោះរបួសនោះមិនជាធ្ងន់ធ្ងរខ្លាំងនោះទេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស