
YONG FANG
· 2019-05-01
ប្រទេសអូស្ត្រាលី ជាជម្រើសដំបូង សម្រាប់ការរស់នៅរបស់មហាសេដ្ឋីពិភពលោក
0
កាលពីឆ្នាំ២០១៨ កន្លងមកនេះ មានមហាសេដ្ឋីចំនួន១០៨នាក់ មកពីជុំវិញពិភពលោក បាននាំគ្នាទៅរស់នៅក្នុងប្រទេសអូស្ត្រាលី ហើយចំនួននេះបានកើនឡើង១៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៣ គឺកើនឡើងទ្វេដង។
យោងតាមតួលេខរបស់អង្គការ New World Wealth ដែលមានមូលដ្ឋាន នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង បានប្រកាសថា ប្រទេសអូស្ត្រាលី អាមេរិក និងកាដាណា គឺជា ប្រទេសដែលក្រុមមហាសេដ្ឋីលំដាប់ពិភពលោក ចង់ទៅរស់នៅច្រើន។
រហូតមកដល់ពេលនេះ ប្រទេសអូស្ត្រាលីឈរលំដាប់កំពូលតារាង និងជាប្រទេសដែលមានសុវត្ថិភាព សម្រាប់អ្នកមានភៀសខ្លួនទៅរស់នៅ ដោយសាររដ្ឋាភិបាល នៃប្រទេសអូស្ត្រាលី មិនបានយកពន្ធទៅលើទ្រព្យសម្បត្តិ ដែលមរតកទុកឲ្យកូន។ មិនតែប៉ុណ្ណោះ អូស្ត្រាលីមានទំនាក់ទំនងល្អជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង។ ជាងនេះទៅទៀត ប្រទេសអូស្ត្រាលីមានសេដ្ឋកិច្ចរឹងមាំ អាចរក្សាកំណើនសេដ្ឋកិច្ចល្អ ក្នុងរយៈពេល២៧ឆ្នាំកន្លងមក។
កាលពីឆ្នាំ២០១៨ ចិន និងរុស្ស៊ី បានក្លាយជាប្រទេសដែលមានចំនួនមហាសេដ្ឋីចំណាកស្រុកច្រើនជាងគេបំផុត។ ចំណែកនៅអង់គ្លេសវិញ បញ្ហា Brexit និងពន្ធដារលើទ្រព្យសម្បត្តិ បានធ្វើឲ្យមហាសេដ្ឋី ជាង៣ពាន់នាក់ ចាកចេញពីប្រទេសអង់គ្លេស៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ជំនួបកំពូលរវាងលោកពូទីននិងគីមជុងអ៊ុន ជិតមកដល់ អាមេរិកបញ្ជូនគណៈប្រតិភូទៅកាន់រុស្ស៊ីបន្ទាន់

នាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅចូលរួម សន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់ UN-ESCAP ថ្ងៃទី២៧ឧសភា នៅប្រទេសថៃ

Barcelona ទុកជើងកីឡាករទាំងអស់យប់មិញ ចាំទទួល Man Utd

អស់បារម្ភ! ដោះស្រាយបញ្ហាថ្នក់ខ្មៅក្រោមភ្នែក ជាមួយរូបមន្តបែបធម្មជាតិងាយៗ

ការណែនាំពិសេស
ក្រុមសុនខ K9 ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត និងសាកសពដែលជាប់នៅក្រោមគំនរបាក់បែកក្នុងប្រទេសថៃ

សកម្មភាពខ្លះៗនៃការប្រកួតបាល់ទាត់កុមារី កុមារា ពានរង្វាន់សិស្សបឋមសិក្សារថ្នាក់ខេត្តនៅពហុកីឡដ្ឋានខេត្តកំពត

សាហាវមែន! ករណីបុរសម្នាក់ស្រវឹងបើករថយន្តដេញបំបុកជនរងគ្រោះ នៅក្រុងតាខ្មៅ អាចចាត់ទុកជាករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា

ស្ដេចបន្សាបជាតិស្រវឹង និងមិនធ្វើឱ្យឈឺក្បាលធេងធោង

យោបល់ទាំងអស់ (0)