
Ho
· 2019-04-18
អតីតប្រធានាធិបតី Peru ម្នាក់ធ្វើអត្តឃាត ម្នាក់ចូលមន្ទីពេទ្យ ពាក់ព័ន្ធពុករលួយ
0
មានអតីតប្រធានាធិបតីប៉េរ៉ូ ម្នាក់ទៀតហើយបានចូលព្យាបាលនៅក្នុងមន្ទីពេទ្យ ក្រោយពេលប៉ូលិសបានចាប់ខ្លួនពីបទពុករលួយ។
អតីតប្រធានាធិបតីប៉េរ៉ូ លោក Dedro Pablo Kuczynski បានបញ្ជូនទៅកាន់មន្ទីពេទ្យ ក្រោយកម្លាំងប៉ូលិសប្រឆាំងពុករលួយបានចាប់ខ្លួនដើម្បីស្រាវជ្រាវ ករណី លាងលុយ ពាក់ព័ន្ធក្រុមហ៊ុន សាងសង់របស់ប្រេស៊ីល ។
លោក Dedro Pablo Kuczynski អាយុ៨០ឆ្នាំ បានបញ្ជូនទៅកាន់មន្ទីពេទ្យនៅថ្ងៃទី១៧ខែមេសាដោយសារតែ លើសឈាម។ អតីតប្រធានាធិបតីត្រូវបានត្រួតពិនិត្យនិងមើលថែជាពិសេស ។
លោក Dedro Pablo Kuczynski ត្រូវបានចៅក្រមចេញបញ្ជាឲ្យចាប់ខ្លួនដើម្បីបំពេញការស្រាវជ្រាវពាក់ព័ន្ធករណីពុករលួយ លាងលុយខ្មៅ ប្រមាណជិត១លានដុល្លារ របស់ក្រុមហ៊ុនសាងសង់ Odebrecht កាលពីជិត១០ឆ្នាំកន្លងមក ។ នៅថ្ងៃទី១៨ខែមេសានេះតុលាការ នឹងសម្រេចឃុំខ្លួនលោក រយៈពេល៣ឆ្នាំ ប៉ុន្តែពេលនេះ ត្រូវពន្យាពេលកាត់ក្តៅដោយសារតែ លោក Dedro Pablo Kuczynski ព្យាបាលនៅក្នុងមន្ទីពេទ្យ។
ជាមួយគ្នានេះដែរ អតីតប្រធានាធិបតី ប៉េរ៉ូគឺលោក Alan Garcia បានសម្រេចធ្វើអត្តឃាត ក្រោយពេលប៉ូលិសរៀបចំចាប់ខ្លួនពីបទពុករលួយ ។ លោក Alan កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បានបាញ់សម្លាប់ខ្លួនឯង បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ ខណៈដែលប៉ូលិសត្រៀមរៀបចំចាប់ខ្លួនលោក សង្ស័យពាក់ព័ន្ធករណីប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់កាលពីអំឡុងពេល នៅកាន់អំណាចជាមេដឹកនាំប្រទេសនោះ ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋមន្ត្រីព័ត៌មាន៖ នៅទូទាំងប្រទេសកម្ពុជា មានផ្ទាំងអាហ្វីសប៉ាណូ ជាង១៤ម៉ឺន ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ

គណៈប្រតិភូចិនសម្រេចបានលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

ដូនតាធ្វើរឿង៣នេះ កូនចៅនឹងត្រូវទទួលកម្មផលដ៏ធ្ងន់ជៀសមិនរួច

ពេលសប្បាយចិត្ត និងពេលខឹង ត្រូវជៀសវាងធ្វើរឿងទាំងពីរនេះ ដើម្បីកុំឱ្យស្តាយក្រោយ

យោបល់ទាំងអស់ (0)