បង្ហោះផ្សាយ

ខ្មែរ

Ho

· 2019-07-21

របៀបគ្រប់គ្រងពេលវេលាអោយបានល្អ ១០០%

#គ្រប់គ្រងពេលវេលា# #ចំណេះដឹង# #អប់រំ និងការងារ#

0

គន្លឹះទី១៖ កំណត់គោលដៅអាទិភាពសម្រាប់ថ្ងៃនេះ

យើងមិនអាចសម្រេចការងារទាំងអស់ក្នុងរយៈពេលមួយថ្ងៃនោះទេ ដូច្នេះហើយយើងត្រូវតែកំណត់ថាតើអ្វីដែលយើងចង់សម្រេចនៅថ្ងៃនេះ។ បើខ្ញុំសុំអ្នកអោយដាក់អាទិភាពកិច្ចការចំនួន ៥ ដែលអ្នកចង់សម្រេចថ្ងៃនេះ តើអ្នកនឹងដាក់អ្វីខ្លះ?

គន្លឹះទី២៖ ផ្ដោតអារម្មណ៍

គ្មានសម័យកាលណា ដែលមនុស្សឆាប់បែកអារម្មណ៍ដូចសម័យកាលនេះនោះទេ ដូច្នេះបើអ្នកមិនផ្ដោតអារម្មណ៍លើគោលដៅរបស់អ្នក នោះអ្នកនឹងបែកអារម្មណ៍ទៅលើអ្វីផ្សេងជាមិនខាន។

គន្លឹះទី៣៖ និយាយពាក្យ “ទេ” ច្រើនជាងនិយាយពាក្យ “អូខេ”

នៅពេលដែលអ្នកនិយាយពាក្យ “អូខេ” ទៅកាន់នរណាម្នាក់ មានន័យថា អ្នកនិយាយពាក្យថា “ទេ” ទៅកាន់គោលដៅរបស់អ្នក។ មានករណីខ្លះដែលយើងត្រូវនិយាយពាក្យ “អូខេ” ប៉ុន្តែភាគច្រើនយើងត្រូវតែនិយាយពាក្យ “ទេ” ដើម្បីអោយយើងអាចសម្រេចគោលដៅអាទិភាពដែលយើងបានកំណត់។

ឧទាហរណ៍ អ្នកត្រូវធ្វើលំហាត់អោយបាន ១០លំហាត់ ប៉ុន្តែមិនទាន់បាន ១០លំហាត់ផង ស្រាប់តែមិត្តភ័ក្រ្តរបស់អ្នកមកបបួលអ្នកទៅធ្វើអ្វីផ្សេង តើអ្នកគួរតែនិយាយយ៉ាងម៉េច បើទីមួយ គោលដៅរបស់អ្នក (១០លំហាត់) ទីពីរ មិត្តភ័ក្រ្តរបស់អ្នក។

គន្លឹះទី៤៖ កុំធ្វើកិច្ចការច្រើនក្នុងពេលតែមួយ

ការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ធ្វើអោយយើងលំបាកក្នុងការផ្ដោតអារម្មណ៍ ហើយនៅពេលដែលយើងលំបាកក្នុងការផ្ដោតអារម្មណ៍ ធ្វើអោយយើងសម្រេចកិច្ចការក្នុងរយៈពេលយូរជាងមុន ហើយខាតពេល។

គន្លឹះទី៥៖ បង្កើតប្រព័ន្ធគ្រប់គ្រងពេលវលា

ប្រព័ន្ធគ្រប់គ្រងពេលវលា ជួយរំលឹកយើងថាតើយើងត្រូវធ្វើអ្វីបន្ទាប់ នៅពេលកិច្ចការមួយត្រូវបានបញ្ចប់ ឬដល់ពេលត្រូវបញ្ចប់។ វិធីសាស្រ្តដ៏ល្អបំផុត​ គឺដាក់ម៉ោងរោទ៍ដើម្បីរំលឹកយើង។ ប៉ុន្តែខ្ញុំលើកទឹកចិត្តលោកអ្នក អោយសម្រេចបាននូវលទ្ធផលនៃកិច្ចការមួយសិន ចាំបន្តទៅធ្វើកិច្ចការមួយទៀត ។ ប្រព័ន្ធពេលវេលាក៏ជួយយើង ថាតើពេលណាយើងសម្រាក ហើយពេលណាកំសាន្តអារម្មណ៍ ហើយពេលណាត្រូវធ្វើការ។

គន្លឹះទី៦៖ ត្រៀមខ្លួនទុកមុន

មនុស្សដែលមានប្រាជ្ញា ជាមនុស្សទាំងឡាយណាដែលចេះត្រៀមខ្លួន។ មូលហេតុដែលយើងមិនអាចគ្រប់គ្រងពេលវេលាបានល្អ ព្រោះយើងមិនចេះត្រៀមខ្លួនទុកមុន។ ត្រៀមខ្លួនទុកមុនជួយយើងកុំអោយថប់បារម្ភ ហើយអោយពេលវេលារបស់យើងមានចន្លោះសម្រាប់កំសាន្ត។

គន្លឹះទី៧៖ មានការលត់ដំខ្ពស់

ការលត់ដំខ្ពស់ បង្ហាញអំពីគុណភាពរបស់មនុស្សក្នុងការសម្រេចកិច្ចការអ្វីមួយ។ បើគ្មានការលត់ដំ ឬការប្ដេជ្ញា កិច្ចការសំខាន់អ្វីក៏យើងមិនអាចសម្រេចបានដែរ។ វាមានន័យថា អ្នកត្រូវកំណត់ខ្លួនឯង ហើយប្រាប់ខ្លួនឯងថា អ្នកត្រូវតែធ្វើវាអោយបាន។

គន្លឺះទី៨៖ ដាក់កាលបរិច្ឆេទកំណត់ពេលណាត្រូវសម្រេច

បើយើងមិនដាក់ពេលកំណត់ យើងប្រហែលជាមិនចេះចប់នោះទេ។ ដូច្នេះយើងត្រូវដឹងពេលណាដែលត្រូវបញ្ចប់កិច្ចការមួយអោយសម្រេចចេញជាផ្លែផ្កាបាន។ វាជួយយើងអោយគ្រប់ពេលវេលាបានប្រសើរជាងមុនកុំភ្លេចនិយាយពាក្យ “ទេ” ច្រើនជាងនិយាយពាក្យ “អូខេ”៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស