
Ho
· 2019-05-17
បាក់រលំអគារនៅទីក្រុងសៀងហៃ ជនរងគ្រោះបាត់បង់ជីវិតកើនឡើង
0
មន្ត្រីទីក្រុងសៀងហៃ ប្រទេសចិន បានបញ្ជាក់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ថា ជនរងគ្រោះបាត់បង់ជីវិត ដោយសារហេតុការណ៍បាក់ស្រុតអគារនោះ មកដល់ពេលនេះ មានការកើនឡើងចំនួន១០នាក់ ។
កាលពីពាក់កណ្តាលថ្ងៃត្រង់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ អគារមួយកន្លែង ដែលកំពុងស្ថិតក្រោមការជួសជុលឡើងវិញនោះ បានបាក់ស្រុត សង្កត់កម្មករសំណង់យ៉ាងតិច២៥នាក់ ដែលកំពុងធ្វើការនៅក្នុងអគារនោះ ។ អគារនេះ កាលពីមុន ជាទីតាំងលក់រថយន្ត Mercedes-Benz ។
ជនរងគ្រោះ១០នាក់ត្រូវបានក្រុមជួយសង្គ្រោះបានគាស់កាយចេញពីគំនរថ្មបាក់បែក ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។ សាកសព៣នាក់បន្ថែមទៀតទើបតែបានរកឃើញដោយក្រុមជួយសង្គ្រោះកាលពីយប់ថ្ងៃទី១៦ ខែឧសភា ធ្វើឲ្យចំនួនជនរងគ្រោះបាត់បង់ជីវិតកើនដល់១០នាក់ ។
សេចក្តីប្រកាសចុងក្រោយបំផុតរបស់មន្ត្រីរដ្ឋាភិបាលទីក្រុងសៀងហៃ មិនបានបញ្ជាក់ឱ្យច្បាស់ថា តើជនរងគ្រោះផ្សេងទៀត កំពុងនៅបាត់ខ្លួន ឬយ៉ាងណានោះទេ ប៉ុន្តែប្រភពអះអាងថា ការងារស្វែងរក និងជួយសង្គ្រោះ បានបញ្ចប់ហើយ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់