បង្ហោះផ្សាយ

ខ្មែរ

Mach:

· 2019-05-08

ការបំបៅកូនដោយទឹកដោះម្តាយអាចការពារពួកគេពីរោគអាលែកហ្ស៊ី

0

ដោយសារតែជាតិពុលដ៏លើសលប់មាននៅក្នុងបរិយាកាស ចំណីអាហារ និងបរិស្ថានខាងក្រៅ ដូច្នេះហើយទើបការកើតអាលែកស៊ីបានក្លាយជារឿងដែលកើតមានយ៉ាងញឹកញាប់។

នេះបានធ្វើឲ្យមានភាពទន់ខ្សោយនៃហ្សែនរបស់យើងពីមួយជំនាន់ទៅមួយជំនាន់ដែលបណ្តាលឲ្យអាលែកស៊ីបានលេចឡើង នៅតាំងតែពីក្នុងដំណាក់កាលដំបូងនៃជីវិត។

ដើម្បីទប់ទល់នឹងភាពងាយរកគ្រោះនេះ យើងត្រូវតែផ្តោតការយកចិត្តទុកដាក់លើយុទ្ធសាស្រ្តក្នុងការកសាងប្រព័ន្ធភាពស៊ាំ និងបរិស្ថាននៅជុំវិញកុមារឲ្យបានប្រសើរឡើង។

បើយោងតាមគ្រូពេទ្យភាគច្រើនជម្រើសមួយក្នុងចំនោមវិធីដ៏ល្អបំផុតក្នុងការកាត់បន្ថយរោគអាលែកស៊ីនៅកុមារភាព គឺគួរចិញ្ចឹមកូនដោយទឹកដោះម្តាយ។

ការបំបៅដោះកូនដោយទឹកដោះម្តាយអាចបង្កើតអោយប្រព័ន្ធភាពស៊ាំការពាររាងកាយខ្លាំងដែលមានសមត្ថភាពអាចដោះស្រាយជាមួយនឹងការឆ្លងមេរោគ ជាតិពុល និងសារធាតុបង្កឲ្យមានរោគអាលែកស៊ី ដែលមានក្នុងម្ហូបអាហារបាន។

លោកវេជ្ជបណ្ឌិត Lendon Smith ជាអ្នកចងក្រងសៀវភៅជាច្រើនដែលនិយាយពីសុខភាពកុមារបានសង្កត់ធ្ងន់ថា ការចិញ្ចឹមកូនដោយទឹកដោះម្តាយបានរួមចំណែកធ្វើឲ្យកុមារមានរោគអាលែកស៊ីតិចជាងមុន។

លោកបានថ្លែងថា ប្រសិនបើទារកត្រូវបានផ្តល់នូវអ្វីផ្សេងក្រៅពីទឹកដោះម្តាយនៅប៉ុន្មានខែដំបូងបន្ទាប់ពីកើត ការដែលមិនស៊ាំនឹងអាហារអាចនឹងមានការអភិវឌ្ឍឡើង។ នេះគឺព្រោះតែពោះវៀនរបស់ពួកគេមិនទាន់អាចរំលាយអ្វីទាំងនោះក្រៅតែពីទឹកដោះម្តាយបាន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់