បង្ហោះផ្សាយ

ខ្មែរ

Sin

· 2019-06-05

រុស្ស៊ីបញ្ជូនយន្តហោះចម្បាំង Su-35 ទៅរារាំងយន្តហោះអាមេរិក នៅសមុទ្រមេឌីទែរ៉ាណេ

0

រុស្ស៊ីបាន បញ្ជូន យន្តហោះចម្បាំង Su-35 ទៅរារាំងយន្តហោះយាមល្បាតអាមេរិក នៅដែនសមុទ្រមេឌីទែរ៉ាណែ ។ ក្នុងពេលជាមួយគ្នានេះ កម្លាំងទាហានអាមេរិកចាត់ទុកថាសកម្មភាពខាងលើ គឺជារឿងមួយដ៏គ្រោះថ្នាក់ ។

តាមការលើកឡើងរបស់កងពល លេខ៦ របស់កម្លាំងទាហានអាកាសអាមេរិក បានបញ្ជាក់ថា យន្តហោះយាមល្បាត P-8A Poseidon បានហោះឆ្លងកាត់ដែនសមុទ្រ មេឌីទែរ៉ាណេ ក៏ត្រូវ យន្តហោះចម្បាំងរុស្ស៊ីទៅរារាំង ដល់ទៅ៣លើក ក្នុងរយៈពេល៣ម៉ោង ។

ក្រុមអ្នកឯកទេសអាមេរិកបានបញ្ជាក់ថា ការទៅរារាំងលើកទីពីរ របស់យន្តហោះចម្បាំងរុស្ស៊ី គឺមិនមានសុវត្ថិភាពនោះឡើយ ដោយយន្តហោះចម្បាំងរុស្ស៊ីហោះនោមុនយន្តហោះអាមេរិក ពេលកំពុងហោះហើរល្បឿនលឿន។

កន្លងមក អាមេរិកនិងរុស្ស៊ីតែងតែ បញ្ជូនយន្តហោះចម្បាំង ទៅរារាំង យន្តហោះរបស់ភាគី និមួយៗ ដោយចោទប្រកាន់ថាយន្តហោះទាំងនោះបានចូលមកដែនអាកាសរបស់ខ្លួន៕MEO085

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់