
Hengs
· 2019-08-01
បើចង់អោយថ្លើមមានសុខភាពល្អជានិច្ចចូររក្សាទម្លាប់ទាំង៣នេះនៅពេលព្រឹក
#ទម្លាប់់ទាំង៣# #គន្លឹះថែទាំសុខភាព# #សុខភាព# #ថ្លើម#
10
ថ្លើមគឺជាសេរីរាង្គដ៏សំខាន់ក្នុងរាយកាយរបស់មនុស្សយើង ព្រោះវាមានតួនាទីជួយសម្អាតជាតិពុល តាមរយៈការបរិភោគអាហារប្រចាំថ្ងៃរបស់យើង។ថ្លើមរបស់យើងអាចនឹងអត់ថយ និងគ្មានសមត្ថភាពសម្អាតជាតិពុលក្នុងរាយកាយនោះទេ បើវាមានផ្ទុកជាតិពុលច្រើន។ ទោះយ៉ាងណា ការរក្សាទម្លាប់ល្អ វាអាចជួយធ្វើឲ្យថ្លើមយើងមានសុខភាពល្អជានិច្ច។
ខាងក្រោមនេះជាទម្លាប់ ៣យ៉ាងដែលអ្នកគួរធ្វើនៅពេលព្រឹក ដើម្បីឲ្យថ្លើមមានសុខភាពល្អ។ ទម្លាប់ទាំងនោះរួមមាន៖
– អ្នកអាចញ៉ាំទឹកក្តៅឧនៗដែលមានបរិមាណចំនួន២៥០មីលីលីត្រនៅក្រោយពេលដែលក្រោកពីគេង។ វានឹងជួយសម្អាតជាតិពុលដែលមានក្នុងថ្លើមចេញមកទាំងអស់។
– ក្រោយពេលដែលអ្នកញ៉ាំទឹករួច អ្នកគួរតែទៅបត់ជើងធំភ្លាម ទើបវាអាចជម្រះជាតិពុលដែលមានក្នុងថ្លើមចេញមកតាមលាមកអស់។
– ចុងក្រោយ អ្នកគួរតែពិសារអាហារពេលព្រឹកជាដាច់ខាត ព្រោះបើអ្នកមិនញ៉ាំ វានឹងអាចប៉ះពាល់ដល់ថ្លើមរបស់អ្នក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)