បង្ហោះផ្សាយ

ខ្មែរ

Hengs

· 2019-08-02

Spurs ឈ្នះ Bayern Munich លើក​ពាន Audi Cup ពីមុខ​ក្រុម​ម្ចាស់​កម្មវិធី​

#Bayern Munich# #កីឡា# #បាល់ទាត់អន្តរជាតិ# #Spurs#

0

ពាន​មិត្តភាព​កំដៅ​សាច់ដុំ​មុន​រដូវ​កាល​ថ្មី Audi Cup នៅ​លើ​ទឹកដី​អាល្លឺម៉ង់ ​ដែល​រៀបចំ​ដោយ Bayern Munich នោះ ក្រុម​អង់គ្លេស Tottenham Hotspur គឺជា​ជើងឯក​ ក្រោយ​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ដោយ​បាល់ 11ម៉ែត្រ​កាត់សេចក្ដី​។​​ក្នុង​រយៈពេល​មួយ​ម៉ោង​ក្នុង​ការប្រកួត ក្រុម​ភ្ញៀវ Spurs រក​បាន​ពីរ​គ្រាប់​នាំមុខ​មុន​ដោយ Erik Lamela​ នៅ​នាទី​ទី19 មុន​ពេល​ដែល Christian Eriksen​ បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី​ទី59​។ ​

តែ​បានតែ​ពីរ​នាទី Bayern Munich ក៏​តប​បាន​មួយ​គ្រាប់​វិញ​ដោយ Jann-Fiete Arp នៅ​នាទី​ទី61 ខណៈ​គ្រាប់តាម​ស្មើ​សំរេច​នៅ​នាទី​ទី81 ដោយ Alphonso Davies​។ ​ចប់ 90នាទី​ស្មើគ្នា 2-2 ធ្វើ​អោយ​បន្ត​ទៅ​វគ្គ 11ម៉ែត្រ​កាត់សេចក្ដី ដោយ​ក្រុម​ទាំងពីរ​ទាត់​មិន​ចូល​គ្រាប់​ដំបូង​រៀងខ្លួន ខណៈ​ចុងក្រោយ​បំផុត​អ្នកចាំទី Spurs, Paulo Gazzaniga សង្គ្រោះ​បាល់​ចុង​ក្រោយ​បាន​ពី​ការ​ស៊ុត​របស់​កីឡាករអាល្លឺម៉ង់ Jerome Baoteng​ ធ្វើអោយ Spurs ឈ្នះ Bayern Munich 6-5 លើក​ពាន Audi Cup​។មុន​ការប្រកួត​នេះ​ដែរ ក៏​មាន​ការប្រកួត​ដណ្ដើម​លេខ3 ​ដែរ​ដោយ Real Madrid បាន​យកឈ្នះ Fenerbahce 5-3 ខណៈ​ខ្សែ​ប្រយុទ្ធ​បារាំង Karim Benzema ​ធ្វើ​បាន​បី​គ្រាប់​ម្នាក់ឯង​៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស