បង្ហោះផ្សាយ

ខ្មែរ

Love-ប្រឹក្សាស្នេហ៍

· 2020-10-20

សញ្ញាដែលបញ្ជាក់ថាបុរសម្នាក់នោះស្រឡាញ់អ្នក តែគាត់មិនហ៊ាននិយាយប្រាប់អ្នក

#រឿងនិទាន និងប្រលោមលោក# #កម្សាន្ត# #ស្រឡាញ់#

7392

មិនមែនមនុស្សប្រុសទាំងអស់សុទ្ធតែក្លាហានហ៊ានសារភាពរឿងរ៉ាវក្នុងចិត្តទៅកាន់នារីដែលគាត់ស្រលាញ់នោះទេ។ យ៉ាងណាមិញ បើសិនជាគាត់នៅមិនទាន់ច្បាស់ក្នុងចិត្តអ្នកយ៉ាងណាចំពោះគាត់ គាត់មុខជាមិនហ៊ាននិយាយប្រាប់អ្នកថាគាត់ស្រលាញ់អ្នកដោយត្រង់នោះទេ។

ខាងក្រោមនេះ ជាការបង្ហើបឱ្យអ្នកដឹងថាគាត់លួចស្រលាញ់អ្នក៖

១. តែងសម្លឹងមើលអ្នក (ហើយបន្ទាប់មកធ្វើពុតវាជាគ្មានអ្វី)

ព្រោះតែអារម្មណ៍ចូលចិត្ត និងស្រឡាញ់ តែងធ្វើឱ្យភ្នែកគាត់ចេះតែសម្លឹងមើលអ្នករហូតដល់ញញឹមភ្លឹក ។ តែដោយសារតែគាត់ភ័យខ្លាចអ្នកដឹងពីអារម្មណ៍របស់គាត់ គាត់ក៏ប្រែទឹកមុខធ្វើជាមិនខ្វល់ភ្លាម ។

២. គាត់តែងផ្ញើសារទៅអ្នក

ការផ្ញើរសារជាជម្រើសមួយសម្រាប់គាត់ ក្នុងការលាក់បាំងអារម្មណ៍ជាជាងការដែលនិយាយផ្ទាល់ជាមួយអ្នក ។ បើគាត់ពិតជាចូលចិត្តអ្នក ពេញចិត្តនឹងសន្ទនាជាមួយនឹងអ្នក គាត់មុខជាមិនបញ្ឈប់ការផ្ញើរសារជាមួយអ្នកនោះទេ ។

៣. គាត់ចងចាំចំពោះអ្នក

ប្រសិនបើគាត់ចូលចិត្តអ្នក គាត់នឹងចាប់អារម្មណ៍គ្រប់សកម្មភាពរបស់អ្នក ទាំងពាក្យសម្តី និងកាយវិការ ។ រាល់អ្វីដែលអ្នកពេញចិត្ត និងមិនចូលចិត្ត គាត់នឹងចាំបានទាំងអស់ បើទោះជាមិនបានហាមាត់ប្រាប់ក៏ដោយ ព្រោះតែគាត់តែងតែសង្កេតមើលអ្នក ឬអាចថាអ្នកធ្លាប់ប្រាប់គាត់ម្តងរួចទៅហើយ ។

៤. ប្រចណ្ឌ

គ្មាននរណាដែលជៀសផុតពីដំណាក់កាលមួយនេះក្នុងសេចក្តីស្នេហានោះទេ ។ ប្រសិនបើគាត់បង្ហាញអាការៈខុសទម្លាប់ចំពោះអ្នក នៅពេលដែលអ្នកកំពុងនិយាយស្និតស្នាលជាមួយនឹងមនុស្សប្រុសផ្សេងនោះ មានន័យថាគាត់កំពុងប្រចណ្ឌនឹងអ្នកហើយ នេះហើយជាសញ្ញានៃការស្រឡាញ់ ។

៥. គាត់ប្រើភាសាកាយវិការ

គាត់អាចប្រើកាយវិការណាមួយ ដូចជាកាន់ដៃរបស់អ្នក ឬកាយវិការផ្សេងទៀត ។ នេះជាសញ្ញាដែលចង់បង្ហាញប្រាប់អ្នកថា គាត់ចង់បានអ្នកមកធ្វើជាដៃគូរបស់គាត់ ។

៦. ប្រើពាក្យឌឺដងជាញឹកញាប់

បុរសម្នាក់នេះអាចមានការភ័យខ្លាចផងដែរ​ក្នុងការសារភាពពីអារម្មណ៍របស់គាត់ទៅកាន់អ្នក ។ តែគាត់បែរជាឧស្សាហ៍ធ្វើឱ្យមានការប៉ះពាក្យសម្តីជាមួយនឹងអ្នក ដើម្បីលាក់បាំងអារម្មណ៍របស់គាត់ ។

៧. គាត់ជាអ្នកការពារ

មនុស្សដែលស្រឡាញ់អ្នក គេនឹងធ្វើខ្លួនជាអង្គរក្សដែលចាំនៅក្បែរ ការពារ និងមើលថែអ្នក ។ ប្រសិនបើគ្រប់ពេលដែលអ្នកជួបទុក្ខលំបាក ហើយគាត់តែងតែបង្ហាញខ្លួននៅក្បែរអ្នក ម្នាក់នោះហើយជាមនុស្សដែលស្រឡាញ់អ្នក ។

៨. ឬកពារសុភាពបុរស

បើទោះជាគាត់ជាបុរសម្នាក់ស្រាប់ ដែលតែងតែធ្វើល្អ និងធ្លាប់យកចិត្តទុកដាក់ចំពោះនារីជាច្រើនផ្សេងទៀតក៏ដោយ តែប្រសិនបើអ្នកសង្កេតឃើញថា ឬកពារមួយនេះ កើតមានលើអ្នកច្រើនជាងនារីដទៃ នោះមានន័យថាគាត់ពិតជាស្រឡាញ់អ្នកហើយ ។


អត្ថបទ៖ Aston Martin

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស