បង្ហោះផ្សាយ

ខ្មែរ

Love-ប្រឹក្សាស្នេហ៍

· 2020-10-21

មិនគួរធ្វើរឿងទាំងនេះដាច់ខាត ពេលមានជម្លោះនឹងគ្នា

#រឿងនិទាន និងប្រលោមលោក# #ប្រពន្ធ# #កម្សាន្ត#

8595

គ្មានជីវិតគូណាដែលជៀសផុតពីការទាស់ទែងពាក្យសម្តីគ្នានោះទេ ។ ដូចពាក្យចាស់ពោលថា « អណ្តាតនិងធ្មេញតែងប៉ះទង្គិចគ្នា » រីឯជីវិតប្តីប្រពន្ធក៏ដូចគ្នាដែរ ។ បើកាលណាអ្នកទាំងពីរមិនចេះយោគយល់អធ្យាស្រ័យឱ្យគ្នាទេនោះ អ្នកទាំងពីរមុខជាអាចដើរដល់ផ្លូវបែកបាក់ជាមិនខាន ។

យ៉ាងណាមិញ ការឈ្លោះទាស់ទែងគ្នារវាងប្តីប្រពន្ធគឺជារឿងធម្មតា ដូច្នេះអ្នកទាំងពីរមិនគួរ៖

១. បង្ហោះ Status ក្នុងបណ្តាញសង្គម

ឈ្លោះគ្នាជារឿងមនុស្សពីរនាក់ ហេតុអីត្រូវបង្ហាញឱ្យសង្គមដឹងលឺរឿងអាស្រូវគ្រួសារខ្លួនបែបនេះ?

២. ប្រាប់ជនទី៣ឱ្យដឹងពីបញ្ហាជម្លោះ

ការដែលអ្នកជីកកាយរឿងផ្ទាល់ខ្លួនទៅប្រាប់គេឯងបែបនេះ មិនមែនជាដំណោះស្រាយល្អនោះទេ ។ ផ្ទុយទៅវិញ វាអាចក្លាយជាបញ្ហាចោទរបស់អ្នកទាំងពីរនៅថ្ងៃណាមួយក៏ថាបាន (ឧទាហរណ៍៖ បើមនុស្សដែលអ្នកប្រាប់នោះ មានបំណងចង់បំបែកបំបាក់អ្នកទាំងពីរស្រាប់ នោះវានឹងក្លាយទៅជាចំណុចខ្សោយរបស់អ្នកទាំងពីរមិនខាន)។

៣. ប្រើសម្តីគំរោះគំរើយដាក់គ្នា

គូស្នេហ៍ភាគច្រើនចូលចិត្តប្រើពាក្យសម្តីអាក្រក់ៗដាក់គ្នានៅពេលដែលមានកំហឹង ។ តែអ្នកមានដឹងទេថា ការដែលធ្វើបែបនេះ វាជះផលអាក្រក់ដល់ទំនាក់ទំនងអ្នកទាំងពីរកម្រិតណា! អ្នកទាំងពីរគួរតែស្ងប់ចិត្តរៀងខ្លួន និងដោះស្រាយវិវាទតាមសម្រួល ជៀសវាងការបញ្ចេញកំហឹងដាក់គ្នា ។

៤. មិននិយាយរកគ្នា

ពិតហើយ ថាពេលឈ្លោះគ្នា គ្មានអ្នកចង់និយាយរកគ្នានោះទេ ។ ក៏ប៉ុន្តែទម្លាប់អាក្រក់មួយនេះ បើចេះតែបន្តយូរៗទៅ វាអាចធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែឃ្លាតឆ្ងាយទៅៗ មិនយូរប៉ុន្មានក៏អស់ចិត្តស្រឡាញ់រៀងខ្លួន ។

៥. រំលឹកកំហុសឆ្គង

វាគ្មានបានប្រយោជន៍អីនោះទេ នៅពេលដែលអ្នកទាំងពីរនាំគ្នាមកជីកកកាយរឿងចាស់ៗដែលកន្លងហួសនោះ ។ វាប្រៀបបីដូចជាអ្នកកំពុងតែយកឈើមកឆ្កឹះដំបៅចាស់អញ្ជឹង ហើយធ្វើឱ្យអ្នកទាំងពីរឈឺរៀងខ្លួនទៅវិញ ។

៦. ទម្លាក់កំហុសឱ្យគ្នា

ការស្រឡាញ់មិនគួរមានចាញ់ឈ្នះនោះទេ ។ បើទោះខាងណាជាអ្នកត្រូវក៏ដោយ អ្នកត្រូវចេះយោគយល់អធ្យាស្រ័យឱ្យគ្នា នោះទើបបញ្ហាឆាប់បានបញ្ចប់​ ។ ឱ្យតែអ្នកព្រមថយមួយជំហាន នោះពិភពរបស់ទាំងពីរ នឹងមានសន្តិភាពមិនខាន ហើយទំនាក់ទំនងអ្នកទាំងពីរក៏កាន់តែល្អថែមទៀតផង ។

សូមចាំថា ប្តីប្រពន្ធគ្មានអ្វីដែលថាដោះស្រាយមិនបាននោះទេ ។ ដូច្នេះអ្នកគួរចេះរកដំណោះស្រាយដែលប្រសើរជាងទង្វើខាងលើនេះ ៕


អត្ថបទ៖ My Mood

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (81)

PHOEURN PHA

· 2020-10-23

😍

Meng devith khmer

· 2020-10-23

wow

Sokmeng In

· 2020-10-23

គួរចេះយោគយល់អោយគ្នាទៅវិញទៅមក ក្នុងក្រុមគ្រួសារ

មិត្ត150639659

· 2020-10-23

🤗

Ah Sor

· 2020-10-23

ខ្ញុំទាំងអស់😳

មិត្ត794047670

· 2020-10-23

ជួយឲមេដៃខ្ញុំមួយផង👍🙏😍

សួគ៌ បូរី

· 2020-10-22

🤷🤦

មិត្តភ័ក្រ្ត 7684392

· 2020-10-22

😪😪😪😪😪

Seangheng 9999

· 2020-10-22

😯😯😯

kaohout

· 2020-10-22

😊

CheaSoth

· 2020-10-22

ល្អសម្រាប់ខ្ញុំ🥰💪

Nawei Sean 99

· 2020-10-22

😙

មិត្ត968204105

· 2020-10-22

😃😃

មិត្ត801878627

· 2020-10-22

😄😃😄

មិត្ត211885957

· 2020-10-22

🤔🤔🤔🤔

  • 1
  • 2
  • 3
  • 4
  • 5
  • 6
ទៅកាន់

ការណែនាំពិសេស