
Love-ប្រឹក្សាស្នេហ៍
· 2020-10-30
មូលហេតុទាំង ១០ ដែលបុរសភាគច្រើនពិបាកដោះស្រាយជាមួយស្ត្រីដែលរឹងមាំ
#រឿងនិទាន និងប្រលោមលោក# #កម្សាន្ត# #រឹងមាំ#
11714
ស្ត្រីដែលមានភាពរឹងមាំម្នាក់ គឺផ្តើមចេញពីការស៊ូទ្រាំ និងជំនះគ្រប់បញ្ហា ចំពោះបទពិសោធន៍ឈឺចាប់របស់នាងពីមុនមក ។ ដូច្នេះតើមនុស្សដែលខ្លាំងធ្វើឱ្យបុរសភាគច្រើនពិបាកក្នុងការទំនាក់ទំនងជាមួយនាង ។
១. ជាស្ត្រីខ្លាំងមិនត្រូវការបុរសដើម្បីប្រយុទ្ធប្រឆាំងសម្រាប់នាងនោះទេ
បុរសត្រូវការអារម្មណ៍នៃការប្រយុទ្ធប្រឆាំងសម្រាប់សេចក្ដីស្រឡាញ់និងការកោតសរសើរពីមនុស្សស្រីដែលគាត់ស្រឡាញ់ ។ ប៉ុន្តែស្ត្រីដែលរឹងមាំនឹងបង្ហាញការស្រឡាញ់ដល់ដៃគូដោយភាពឯករាជ្យ និងអាចគ្រប់គ្រងលើខ្លួននាងផ្ទាល់ ។ នាងនឹងតតាំងជាមួយឧបសគ្គជាមួយដៃគូ ហើយនាងមិនត្រូវការឱ្យបុរសពុះពារដើម្បីនាងនោះទេ ។ ប្រសិនបើពួកគេមានបញ្ហាពួកគេនឹងដោះស្រាយវាជាមួយគ្នា ។
២. នាងច្បាស់ពីអ្វីដែលនាងចង់
នាងដឹងថាអ្វីដែលនាងចង់បាន និងរបៀបដើម្បីទទួលបានវា ។ ស្ត្រីដែលរឹងមាំមានបុគ្គលិកលក្ខណៈតស៊ូយ៉ាងខ្លាំងដែលអាចបំភ័យសម្រាប់បុរសមួយចំនួន ។ ពួកគេមិនចុះញមនឹងអ្វីដោយងាយៗឡើយ ។ បើស្រឡាញ់អ្វី ពួកគេនឹងស្រឡាញ់អស់ពីចិត្ដហើយអាចបន្តការស្វែងរកដោយមិនរំពឹងលើបុរសនោះទេ ។
៣. តម្រូវឱ្យមានភាពស្មោះត្រង់ និងចំណុចខ្សោយ
បុរសមានការលំបាកក្នុងការសួរសំណួរចំពោះស្ត្រីដែលរឹងមាំ ព្រោះនាងតែងជ្រមុជភាពសោកសៅ, របួស, និងបទពិសោធន៍ផ្លាស់ប្តូរជីវិតរបស់នាងទៅយ៉ាងជ្រៅក្នុងការឈឺចាប់ ។ ពួកគេនឹងស្វែងរកបុរសម្នាក់ដែលមានភាពរឹងមាំដូចគ្នា ស្មោះត្រង់ និងមានចំណុចខ្សោយ... ។ ដូច្នេះសម្រាប់បុរសមួយចំនួននឹងជៀសវាមនុស្សស្រីបែបនេះដោយពួកគេគិតថាពួកគេទន់ខ្សោយ ។
៤. មិនត្រូវការគំនាបពីទំនាក់ទំនង
ស្ត្រីដែលខ្លាំង មិនចង់បានគំនាបក្នុងការទំនាក់ទំនង ឬចំណង់ចំណូលចិត្តរបស់នាងនោះទេ ។ ព្រោះនាងរំពឹងថាបុរសដែលនាងស្រឡាញ់នឹងផ្តល់ឱ្យនាងនូវក្តីសុខក្នុងការធ្វើអ្វីដែលនាងចង់ធ្វើ ។
៥. នាងឆ្លាត ហើយអាចមើលដឹងពីការភូតភរ
នាងអាចដឹងការកុហកមួយរំពេច ដូច្នេះកុំព្យាយាមកុហក ឬពន្យល់ហេតុផលក្លែងក្លាយដល់នាង ។ នាងមានសមត្ថភាពដើម្បីក្លាយជាឧបករណ៍ចាប់កុហកមនុស្ស ។ នាងនឹងមិនអត់ធ្មត់ចំពោះភាពមិនពិត និងអត្មានិយមនោះទេ ។ ប្រសិនបើអ្នកមិនអាចនៅជាមួយនាងបាន គួរបញ្ចប់វាទាំងស្រុង ហើយនាងនឹងមានបញ្ហាក្នុងការបោះបង់អ្នកទេ ។
៦. ទាមទារឱ្យមានភាពសុចរិត និងស្ថេរភាព
ពួកគេចង់មានអារម្មណ៍ដូចពួកគេត្រូវបានស្រឡាញ់ជានិច្ចដោយគ្មានលក្ខខណ្ឌ ពីបុរសដែលពួកគេស្រឡាញ់ ។
៧. ស្ត្រីដែលខ្លាំងគឺរឹងមាំបំផុត
ស្ត្រីខ្លាំងអាចស៊ូទ្រាំ ប្រឈមនឹងបញ្ហា និងឧបសគ្គក្នុងជីវិតដោយភាពអស្ចារ្យរបស់នាងបាន ។ នាងបានដឹងថានាងអាចស៊ូទ្រាំនឹងអ្វីផ្សេងទៀតនៅក្នុងដំណើរជីវិតរបស់នាង ដូច្នេះ វាជាការលំបាកសម្រាប់បុរសមួយដែរដើម្បីយល់ ។ នាងមានឆន្ទៈក្នុងការចែករំលែកបទពិសោធន៍របស់នាង ហើយរំពឹងថាអ្នកនឹងធ្វើដូចគ្នា ។ មានភាពសម្ងាត់នៅក្នុងពិភពលោករបស់នាងទេ ។
៨. នាងនឹងមិនរង់ចាំសម្រាប់អ្នកនោះទេ
បើទោះជាអ្នកបានប្តេជ្ញាចិត្តចំពោះនាង តែនាងនឹងមិនរង់ចាំការសម្រេចចិត្តដែលមិនទាន់មានរូបរាងនោះទេ ។ ពួកគេពួកគេសុខចិត្តទទួលការឈឺចាប់ ហើយនឹងព្យាបាលរបួសដោយខ្លួនឯងដើម្បីយកឈ្នះនៅពេលក្រោយ ។
៩. នាងនឹងស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ
ចំណុចពិសេសរបស់មនុស្សស្រីដែលខ្លាំងនោះគឺការស្រឡាញ់ពីដោយស្មោះត្រង់ ។ នាងនឹងគាំទ្រអ្នក ជួយអ្នក និងប្រយុទ្ធជាមួយនឹងបញ្ហាសម្រាប់អ្នក ។ បុរសមួយចំនួនមិនអាចគ្រប់គ្រងប្រភេទនៃសេចក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌនេះនោះទេ ។ ពួកគេមានការភ័យខ្លាចជាខ្លាំងពីការទទួលបាននូវអ្វីដែលមនុស្សស្រីប្រភេទនេះផ្តល់ឱ្យ ។ នេះជាហេតុដែលបុរសៗចង់រត់គេចពីស្ត្រីប្រភេទនេះ ។
១០. នាងនឹងបង្ហាញអ្នក ថាអ្នកជានរណា
វាជាការលំបាកក្នុងការទទួលយកនូវអ្វីដែលយើងមិនចង់និយាយអំពីខ្លួនយើង ពិសេសនៅពេលដែលនរណាម្នាក់ចង្អុលបង្ហាញពីចំណុចនោះ ។ ប៉ុន្តែស្ត្រីដែលខ្លាំង ចូលចិត្តធ្វើខ្លួនជាកញ្ចក់ នឹងបង្ហាញពីចំណុចខ្វះខាតរបស់មនុស្សម្នាក់ និងជួយរកដំណោះស្រាយដែលត្រូវដោះស្រាយ ៕
អត្ថបទ៖ My Mood
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang

ហេតុអ្វី ឱ្យតែពេលផឹកត្រូវជល់កែវសិន? តស់! មកដឹងអត្ថន័យលម្អិតទាំងអស់គ្នា

លក្ខណៈ៣យ៉ាងរបស់ស្ត្រីដែលជួយឱ្យពួកគេជោគជ័យ រៀបការរួចក្លាយជាអ្នកមាន

ទម្ងន់ ៣៨ តោន ដោយគ្មានចំណុចផ្សារ គប់ភ្លើង "Snow Charm Lilac" នៃ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាត្រូវបានផលិតតាមរបៀបនេះ!

យោបល់ទាំងអស់ (55)
IDAh Pha77517514
· 2020-11-01
🙄🙄
ID77322678
· 2020-11-01
😮😮😮
ID76848332
· 2020-11-01
😍😍😍😍
Mey 7777
· 2020-11-01
psycho!❤
060731641
· 2020-11-01
Hi 👋 my friend
មិត្តភ័ក្រ្ត 7684392
· 2020-11-01
😉😉😉😉😉
គង់ ណៃ67091980
· 2020-11-01
😃
មិត្ត348768654
· 2020-11-01
ត្រូវហេីយ
long7778
· 2020-11-01
👍👍🙏
មិត្ត395710638
· 2020-10-31
😍😍
មិត្ត490754066
· 2020-10-31
😍😍😍
MeySeav
· 2020-10-31
nice topic 👍
ល្វៃ ពិសិទ្ធ
· 2020-10-31
,🌷🥂
មិត្ត903809872
· 2020-10-31
😍
មិត្ត992575240
· 2020-10-31
អរគុណ!ដែលជួយប្រាប់
- 1
- 2
- 3
- 4
ទៅកាន់