
Sin
· 2020-06-04
ទីម័រឡេស្តេ ចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍ សក្តានុពលបំផុតសម្រាប់ពលរដ្ឋខ្លួន
#ទេសចរណ៍# #សង្គម# #កិច្ចសហការ# #នយោបាយជាតិ# #វិបត្តិកូវីដ#
7198
កម្ពុជានិងទីម័រឡេស្តេ គ្រោងពិនិត្យលទ្ធភាព ក្នុងការតភ្ជាប់ជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ ក្រោយចប់វិបត្តិជំងឺកូវីដ-១៩ ដើម្បីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍។
ស្របពេលជាមួយគ្នានេះ គម្រោងចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ រវាងប្រទេសកម្ពុជា និងទីម័រឡេស្តេ ត្រូវបានពន្យារពេល រហូតមកដល់ពេលនេះចាប់តាំងពីមានការផ្ទុះឡើងនូវវិបត្តិកូវីដ១៩នៅជុំវិញពិភពលោក។
អនុស្សរណៈនេះ ត្រូវបានផ្ដួចផ្ដើមជាយូរណាស់មកហើយ តែមិនទាន់បានចុះហត្ថលេខានៅឡើយទេ ដូច្នេះតាមរយៈជំនួបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន ជាមួយនឹងលោក Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា កាលពីថ្ងៃម្សិលមិញនេះ កម្ពុជារំពឹងថា អាចនឹងឈានទៅរកការចុះហត្ថលេខា លើគម្រោងមួយនេះ ក្នុងពេលឆាប់ៗ។
បើតាមលោកឯកអគ្គរដ្ឋទូត Kupa បានបញ្ជាក់ថា ប្រជាជនទីម័រច្រើនណាស់ ដែលមានគម្រោងមកលេងផ្ទះមិត្តកម្ពុជា ព្រោះកម្ពុជាបានគាំទ្រប្រទេសពួកគេ ឱ្យទទួលបានឯករាជ្យ និងតែងតែគាំទ្រឱ្យទីម័រឡេស្តេ ចូលជាសមាជិកទី១១របស់អាស៊ាន ប៉ុន្តែដោយសារកើតវិបត្តិកូវីដនេះមក ពួកគេក៏រំសាយគម្រោងសិនទៅ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា នៅពេលចប់វិបត្តិកូវីដទូទាំងពិភពលោក ប្រហែលនឹងមានប្រជាជនទីម័រមកទស្សនាកម្ពុជាច្រើន។ ដូច្នេះស្ថានទូតទីម័រឡេស្តេ ចង់ឱ្យមានកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ជាមួយមិត្តកម្ពុជាឱ្យកាន់តែទូលំទូលាយ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានឱ្យដឹងថា កម្ពុជាស្វាគមន៍ចំពោះបំណងប្រាថ្នារបស់ប្រជាជន ទីម័រដែលចង់មកទស្សនាកម្សាន្ត នៅប្រទេសកម្ពុជា។ ហើយកម្ពុជានឹងខិតខំរៀបចំឱ្យកាន់តែល្អ ជាងនេះទៀត ដើម្បីត្រៀមខ្លួនទទួល ការវិលត្រលប់របស់ភ្ញៀវទេសចរអន្តរជាតិ ក្រោយចប់វិបត្តិកូវីដ១៩ នៅទូទាំងពិភពលោក។
សូមបញ្ជាក់ថា អនុស្សរណៈនេះ បានផ្ដោតលើការអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្ដល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមកលើការផ្សព្វផ្សាយ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបង្កើនការទាក់ទាញទេសចរពីគ្នាទៅវិញទៅមកឱ្យបានកាន់តែច្រើន៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ខ្សែប្រយុទ្ធរបស់ AC Milan ម្នាក់នឹងអាចផ្លាស់មកលេងពីអង់គ្លេស ក្រោយបញ្ចប់ការប្រកួតមិត្តភាព នៅអាមេរិក

ទាហានឥណ្ឌា បាញ់សម្លាប់គ្នាឯង ស្លាប់ និងរបួស៤នាក់ នៅកាស្មៀរ

ភ្នំភ្លើង Mount Agung នៅឥណ្ឌូនេស៊ីផ្ទុះ តែមិនគំរាមកំហែងដល់មនុស្សនោះទេ

រុស្ស៊ីបញ្ជូនយន្តហោះចម្បាំង Su-35 ទៅរារាំងយន្តហោះអាមេរិក នៅសមុទ្រមេឌីទែរ៉ាណេ

យោបល់ទាំងអស់ (56)
ID76876791
· 2020-06-07
wow
Ah pha 22
· 2020-06-05
🤗🤗🤗🤗🤗
Peanut 🥜
· 2020-06-05
😊😊😊😊😊
Kungpheakdey
· 2020-06-05
ល្អណាស់
MO SARUN
· 2020-06-05
ល្អណាស់
SOPHATKSN
· 2020-06-05
😎😎
វ៉ា ស៊ីណាត
· 2020-06-04
😍😍😍
IDបុប្ផា77517514
· 2020-06-04
😍😍😍😍😍
AngkorBoy
· 2020-06-04
👍👍👍 ទីម័រឡេស្តេ ចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍ សក្តានុពលបំផុតសម្រាប់ពលរដ្ឋខ្លួន
Piseth Legend
· 2020-06-04
🙊🙊🙊
Hem Sophary
· 2020-06-04
ពិតជាល្អបើគ្មានកូវីដ១៩
មិត្ត000794919
· 2020-06-04
homeless
មិត្ត151924045
· 2020-06-04
😊
មិត្ត550555699
· 2020-06-04
ស្វាគមន៍ជានិច្ច
ratha ka
· 2020-06-04
😍😍😍😍
- 1
- 2
- 3
- 4
ទៅកាន់