
Love-ប្រឹក្សាស្នេហ៍
· 2020-08-29
ស្នេហាជាអារម្មណ៍ ៣៦០ដឺក្រេដែលប្រែប្រួលឥតឈប់ឈរក្នុងវិនាទីនៃជីវិត
#រឿងនិទាន និងប្រលោមលោក# #អារម្មណ៍# #ឈឺចាប់# #កម្សាន្ត#
11777
មិនបានចង់គិតពីគេប៉ុន្មានទេ តែអាខួរក្បាលឆ្កួតឡប់នេះវាមិនស្តាប់បញ្ជា វាចូលចិត្តគិត វាចូលចិត្តមានរូបគេគ្រប់ពេលវេលា ហើយមិនខ្វល់ថាម្នាក់ដែលមានជីវិតជាប់វាកំពុងវេទនាប៉ុណ្ណាទេ...
មិនដឹងថាក្នុងចិត្តនេះយ៉ាងម៉េចទេ គ្រាន់តែដឹងថាមួយថ្ងៃៗគិតដល់តែរូបគេឥតឈប់ ចង់ក្បែរគេ ចង់មើលថែគេ (សង្ស័យចង់សរសៃរប្រសាទហើយមើលទៅ) ។
ក្នុងចិត្តចេះតែនឹកគិតខ្វល់ខ្វាយពីសុខទុក្ខគេ ចង់ដឹងថាគេបានសុខទេ? គេឯកាទេ? គេឈឺឬជា? គេៗៗ! គឺមានតែរូបគេពេញអេក្រង់ខួរក្បាលហើយ...
អារម្មណ៍មួយនេះ មានតែមនុស្សដែលលួចស្រលាញ់គេទើបយល់ច្បាស់! ព្រោះតែខ្លួនស្រលាញ់គេ ចង់ដឹងគ្រប់យ៉ាងពីសុខទុក្ខគេ តែក៏មិនដឹងប្រើឋានៈអ្វីទៅស្វែងយល់ពីគេ ។ ដូច្នេះមានតែអង្គុយច្របូកច្របល់គំនិតតែម្នាក់ឯង (គួរឱ្យអាណិតមែនណ៎!) ៕
ច្បាស់ណាស់! អារម្មណ៍ដែលស្រលាញ់គេខ្លាំងគឺវាបែបនេះ...
វាថប់ៗ តឹងទ្រូង ណែនឱរ៉ារកថាមិនត្រូវ តែងរែងព្រួយចំបែងចិត្តរាល់ថ្ងៃនឹកគិតដល់គេ ។ ហើយបើសិនជាបានដឹងថាគេគ្មានក្តីសុខទេ ចិត្តនេះនៅមិនស្ងៀមទេ មុខជាវេទនាជាងចិត្តគេទៅទៀត (ព្រោះតែបារម្ភខ្លាំង ព្រោះតែស្រលាញ់គេជាងខ្លួនឯងហ្នឹងហើយ) ។
ស្នេហាជាអារម្មណ៍ ៣៦០ដឺក្រេដែលប្រែប្រួលឥតឈប់ឈរក្នុងវិនាទីនៃជីវិត ដូច្នេះហើយទើបមនុស្សគ្រប់រូបតែងទទួលស្គាល់ថា ស្នេហាជាអារម្មណ៍មហាសាគរដែលអាចអោយមនុស្សរីករាយ និងកើតទុក្ខ ហើយហ៊ានដល់ថ្នាក់ ធ្វើអ្វីៗដែលនឹកស្មានមិនដល់ជាច្រើន ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទម្ងន់ ៣៨ តោន ដោយគ្មានចំណុចផ្សារ គប់ភ្លើង "Snow Charm Lilac" នៃ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាត្រូវបានផលិតតាមរបៀបនេះ!

ឆុងហេង! ហេងខ្លាំងអ្នកឆ្នាំទាំង ៣ ចាប់ពីពាក់កណ្ដាលខែនេះរហូតដល់ដាច់ខែ ដែលជាខែខ្មោច

Gongcheng persimmons are red! ASEAN media reporters wish you all the best

៣យ៉ាងដែលអ្នកមិនគួរនិយាយលេងសើចជាដាច់ខាត បើមិនចង់បាត់បង់គ្រប់យ៉ាង

យោបល់ទាំងអស់ (0)