បង្ហោះផ្សាយ

ខ្មែរ

Ho

· 2019-07-01

គួរអាន! រាងកាយកំពុងខ្វះអ័រម៉ូនរីករាយហើយ ប្រសិនបើអាការទាំងនេះលេចឡើង

#អ័រម៉ូន# #គន្លឹះថែទាំសុខភាព# #រាងកាយ# #សុខភាព# #រួមភេទ#

0

ភាពរីករាយមិនមែនគ្រាន់តែជាអារម្មណ៍មួយឡើយ ប៉ុន្តែវាក៏ជាប់ទាក់ទងទៅនឹងដំណើរការនៃធាតុគីមីក្នុងរាងកាយផងដែរ។ ជាពិសេសនោះ គឺពាក់ព័ន្ធជាមួយអ័រម៉ូនដែលជួយអោយពួកយើងមានអារម្មណ៍រីករាយ និងដើរតួនាទីយ៉ាងសំខាន់បំផុតមួយក្នុងភាពប្រែប្រួលនៃអារម្មណ៍ ព្រមទាំងសមត្ថភាពដើម្បីមានអារម្មណ៍ល្អប្រសើរ។ កង្វះនៃអ័រម៉ូនមួយចំនួនក្នុងរាងកាយអាចបណ្ដាលអោយមានអារម្មណ៍មិនសប្បាយចិត្ត និងសូម្បីតែបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តគួរអោយព្រួយបារម្ភ។ ថ្ងៃនេះវេបសាយសុខភាពនឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលរាងកាយខ្វះអ័រម៉ូនរីករាយ ៖

១. ឃ្លានទទួលទានផ្អែមៗ និងអាហារបែបម្ស៉ៅៗ

ប្រសិនបើរាងកាយទាមទារជាតិផ្អែម ឬស្ករ និងអាហារបែបម្ស៉ៅៗនោះអាចមានន័យថាកម្រិតនៃអ័រម៉ូន serotonin កំពុងធ្លាក់ចុះទាបហើយ។ អាហារផ្អែមៗនិងបែបម្ស៉ៅ គឺមានប្រសិទ្ធិភាពជម្រុញអ័រម៉ូន serotonin ដែលជួយបង្កើនអារម្មណ៍ល្អប្រសើរ។ ជាលទ្ធផលនៅពេលកម្រិតនៃអ័រម៉ូន serotonin ធ្លាក់ចុះ នោះរាងកាយនឹងធ្វើអោយអ្នកមានអារម្មណ៍ឃ្លានអាហារបែបនេះម្ដងទៀត។

២. កើនទម្ងន់

កង្វះនៃអ័រម៉ូន dopamine អាចបណ្ដាលអោយកើនទម្ងន់។ នោះក៏ព្រោះតែអ្នកបានទទួលទានជាតិផ្អែមនិងអាហារមិនល្អចំពោះសុខភាពផ្សេងទៀតច្រើនពេកកំឡុងពេលព្យាយាមរក្សាតុល្យភាពនៃ

អ័រម៉ូន dopamine ក្នុងរាងកាយ។ អាហារផ្អែមៗងាយនឹងធ្វើអោយអ្នកញៀនទទួលទានមិនឈប់។

៣. ឈឺសុដន់

កង្វះនៃអ័រម៉ូនមួយផ្សេងទៀតដែលជះឥទ្ធិពលលើអារម្មណ៍នោះ គឺអ័រម៉ូន estrogen។ ស្ត្រីដែលមានផ្ទុកកម្រិតនៃអ័រម៉ូន estrogen ទាប គឺងាយនឹងជួបប្រទះអាការៈឈឺសុដន់។ វាច្រើនកើតឡើងកំឡុងពេលមករដូវ។

៤. ឈឺក្បាល

អាការៈឈឺក្បាល ជាពិសេសឈឺប្រកាំងអាចកើតឡើងដោយសារកង្វះនៃអ័រម៉ូន progesterone

អ័រម៉ូនមួយផ្សេងទៀតដែលមានឥទ្ធិពលលើអារម្មណ៍។ អ័រម៉ូននេះ គឺសំខាន់ណាស់កំឡុងពេលមានផ្ទៃពោះដោយសារវាដើរតួនាទីចាំបាច់ក្នុងការទប់ស្កាត់បញ្ហានានាដែលអាចកើតឡើងកំឡុងពេលមានផ្ទៃពោះ។

៥. គេងមិនលក់

ការគេងមិនលក់ គឺជាអាការៈទូទៅបំផុតមួយនៃបញ្ហាអ័រម៉ូន serotonin ធ្លាក់ចុះទាប។ ការគេងមិនលក់ធ្វើអោយអារម្មណ៍មានភាពប្រែប្រួលឆាប់រហ័ស។ អ្នកដែលប្រឈមមុខនឹងបញ្ហាស្ត្រេស ធ្លាក់ទឹកចិត្ត និងមានរបៀបរស់នៅមិនស្រួល គឺងាយកើតជំងឺគេងមិនលក់ណាស់។

៦. ញ័រដៃ

អាការៈញ័រដៃអាចកើតឡើងដោយកង្វះអ័រម៉ូន dopamine ក្នុងរាងកាយដែលបណ្ដាលអោយកន្ត្រាក់សាច់ដុំមិនអាចគ្រប់គ្រងបាន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់